ព័ត៌មានទូទៅ
សាលាបឋមសិក្សាគួចម៉េងលីទួលបេង មានទីតាំងស្ថិតនៅក្នុងភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀមខេត្តកំពង់ចាម។នៅតាមបណ្តោយផ្លូវ ជាតិលេខ៧ ដែលមានភូមិចំណុះចំនួន១ គឺ៖ ភូមិទួលបេង ដែលមានចម្ងាយ៩ គីឡូម៉ែត្រពីការិយាល័យ អ.យ.ក ស្រុកកំពង់សៀម និង មានចម្ងាយ ១៣ គីឡូម៉ែត្រ ពីមន្ទីរ អ.យ.ក ខេត្តកំពង់ចាម ។ សាលាបឋមសិក្សាគួចម៉េងលីទួលបេង បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ប៉ុន្តែត្រូវបានបិទទ្វា ហើលសាលាបានបើកទ្វាឡើងវិញនៅឆ្នាំសិក្សា ២០១២-២០១៣ ដែលដឹកនាំគ្រប់គ្រងដោយលោក សេង រី រហូតដល់បច្ចុប្បន្ន។